Anelka ជ្រើសរើស​បែប​នេះ រវាង​ក្លឹប Real Madrid និង PSG

MX17
Post Reply
dykh
Posts: 231
Joined: Sat Apr 09, 2022 5:20 am

Anelka ជ្រើសរើស​បែប​នេះ រវាង​ក្លឹប Real Madrid និង PSG

Post by dykh » Sat Aug 06, 2022 1:54 am

Image

អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ជម្រើស​ជាតិ​បារាំង ​និង​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Real Madrid/PSG គឺ Nicolas Anelka បាន​បង្ហាញ​ការ​យល់​ឃើញ ​មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​ក្លឹប Paris Saint-Germain និង Real Madrid នៅ​វគ្គ ១៦ ក្រុម UEFA Champions League។ ពេលវេលា​ប្រកួត គឺ​នៅ​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៦ ​កុម្ភៈ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

និយាយ​ទៅ​សារព័ត៌មាន Marca សម្រាប់​អតីត​កីឡាករ​ខាង​លើ ទស្សន៍ទាយ​ប្រកួត​សារ​នេះ គឺ​ពិត​ណាស់ Real Madrid មាន​សង្ឃឹម​ច្រើន​ជាង ព្រោះ​បើ​ផ្អែក​តាម​បទពិសោធន៍​ក្រាស់ក្រែល​ដែល​ក្លឹប​ធ្លាប់​ជួប​ប្រទះ​នៅ​ពាន​អឺរ៉ុប។

Anelka ថា៖ “នេះ​ដូច​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​លឿន​មួយ​អ៊ីចឹង នេះ​ក្រុម ២ ក្លឹប ២ ត្រូវ​មក​ប៉ះ​គ្នា តែ​យ៉ាង​ណា​ខ្ញុំ​និយាយ​ថា Madrid គេ​មាន​ប្រៀប​ជាង ព្រោះ​អី​ពួក​គេ​មាន​បទពិសោធន៍​ច្រើន​ជាង ហើយ​តែងតែ​រឹងមាំ​ជានិច្ច​នៅ UCL ​ក៏​ប៉ុន្តែ PSG ក៏​មាន​កីឡាករ​លេចធ្លោ​ច្រើន​ដែរ ដូច្នេះ​ហើយ​ពួក​គេ​ក៏​សង្ឃឹម​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​មួយ”។

រំឭក​ស្ថិតិ កាល​ប៉ះ​គ្នា​នៅ UCL គឺ​ក្លឹប Real Madrid ធ្លាប់​ជួប PSG ​សរុប ៦ លើក តែ​អធិរាជ​ស ឈ្នះ​ដល់​ទៅ ៣ ស្មើ ២ និង​ចាញ់ ១ ប៉ុណ្ណោះ។ គ្រាប់​បាល់​កើត​ឡើង​សរុប ១៥ គ្រាប់ ខាង​ក្លឹប​អេស្ប៉ាញ រក​បាន ៨ និង​ក្លឹប​បារាំង បាន ៧។ នេះ​គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ឈ្នះ​ជើង​ឯក ១៣ សម័យ​កាល និង​ ០ សម័យ​កាល៕

អតីត​កីឡាករ Cesc Fabregas បាន​និយាយ​អំពី​ទ្រនំ​ថ្មី របស់​ខ្សែ​ការពារ និង​ជា​ប្រធាន​ក្រុម​នៃ​ក្លឹប​តោ​ខៀវ Chelsea គឺ Cesar Azpilicueta។ សម្រាប់​បុរស​វ័យ ៣២ ឆ្នាំ ហាក់​មិន​សម្រេច​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​នោះ​ទេ ដោយ​ពេលវេលា​ឈរ​ជើង​ជាមួយ​ក្លឹប ក៏​សេសសល់​តែ​ជាង ៤ ខែ​ទៀត​ប៉ុណ្ណោះ។

យ៉ាង​ណា​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​កីឡាករ Fabregas ដែល​ជា​បុរស​រួម​សញ្ជាតិ​ជាមួយ​នឹង​ Cesar បាន​និយាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Twitch កន្លង​ទៅ​ថា៖ Azpi [Cueta] ទៅ​ក្លឹប Barcelona គឺ​ខ្ញុំ​បាន​ទទួល​ដំណឹង ថា​កៀក​នឹង​ឈាន​ដល់​ការ​សម្រេច​ ១០០ ភាគរយ​ហើយ ។

តែ​យ៉ាង​ណា​បើ​ទៅ​មើល​ការ​បកស្រាយ​របស់​កីឡាករ​ផ្ទាល់ Azpilicueta គេ​បាន​និយាយ៖ ខ្ញុំ​សុំ​អត់​លើក​ឡើង​រឿង​ពាក់ព័ន្ធ​អនាគត​មក​ជជែក​ពេល​នេះ​ទេ នេះ​យើង​កំពុង​ស្ថិត​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​ធំ ។

គួរ​រំឭក​ថា ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់ Chelsea រាប់​បាន​ជា​កីឡាករ​កាន់​ឆ្នាំ ពោល​ឈរ​ជើង​នៅ​ក្លឹប ជិត ១ ទសវត្ស​ទៅ​ហើយ។ អតីត​កាល​ជាមួយ​ក្លឹប​អេស្ប៉ាញ គេ​មិន​ធ្លាប់​ឈរ​ជើង​ឲ្យ​ក្លឹប​ធំ​នៅ​ឡើយ ដូច្នេះ​ការ​ផ្ទេរ​ទៅ Barcelona ក៏​រាប់​បាន​ជា ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ។ សរុប​ស្ថិតិ​ជាមួយ​តោខៀវ ៤៥៨ ប្រកួត រក​បាន ១៥ គ្រាប់​និង Assist ៥៦ លើក៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Post Reply

Return to “MX17”

Who is online

Users browsing this forum: AdftertAmuct, AlfredAmuct, Amiralit, DiciePhard, Google [Bot], Samuelzella, wesz and 5 guests